3

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេបន្ទាប់ពីអាហារពេលព្រឹករួច ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ តើយើងត្រូវទទួលទានកាហ្វេរបៀបណាដើម្បីទទួលបានសុខភាពល្អ? ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមសូមធ្វើការណែនាំដូចខាងក្រោម៖

មិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល
កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងក្រទទួលទានកាហ្វេពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់
យើងផងដែរ។

មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នក
វាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។

ជ្រើសរើសម៉ាកដែលមានគុណភាព
ដូចជាអាហារដទៃទៀតដែរ គុណភាពនៃផលិតផល គឺអាស្រ័យទៅលើសង្វាក់ផលិតកម្ម និងការដាំដុះរបស់វា។ គ្រាប់កាហ្វេត្រូវបានបាញ់ដោយថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមិនគួរជ្រើសរើសយកមកប្រើឡើយ។ដោយសារតែមូលហេតុនេះហើយ យើងគួរតែជ្រើសរើសយកកាហ្វេសរីរាង្គនៅពេលដែលស័កិ្ដសម។

មិនត្រូវប្រើប្រាស់ជាតិផ្អែមសិប្បនិមិ្មត
ការដាក់ជាតិផ្អែមសិប្បនិម្មិតចូលក្នុងកាហ្វេអ្នកជំនួសស្ករ វាមើលទៅដូចជាគំនិតល្អដោយសារតែវាគ្មានកាឡូរី។ ប៉ុន្តែមានអំណះអំណាងមួយចំនួនមិនគាំទ្រគំនិតនេះទេ។ ក្នុងការស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងជាតិផ្អែមសិប្បនិមិ្មតអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន។

ចៀសវាងផលិតផលមានខ្លាញ់ទាប និងក្រែមសិប្បនិមិ្មត
ផលិតផលដែលមានជាតិខ្លាញ់ទាប និងក្រែមសិប្បនិមិ្មតដែលអ្នកប្រើប្រាស់មិនមែនបានមកពីធម្មជាតិ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាបង្ហាញថាផលិតផលដែលមានជាតិខ្លាញ់អាចកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតជំងឺធាត់។

បន្ថែមកាកាវចូលទៅក្នុងកាហ្វេរបស់អ្នក
កាកាវមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានសារប្រយោជន៍សម្រាប់សុខភាព វាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូង។

Post a Comment

Previous Post Next Post